ឯកឧត្ដម ឃួង ស្រេង ចុះត្រួតពិនិត្យសមិទ្ធផលដែលសម្រេចបាននៃគម្រោងស្តារឡើងវិញ ស្ពានមិត្តភាព កម្ពុជា-ជប៉ុន
ថ្ងៃចេញផ្សាយ: Monday, April 01, 2019, 5:51 PM
នារសៀលថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យសមិទ្ធផលដែលសម្រេចបាននៃគម្រោងស្តារឡើងវិញ ស្ពានមិត្តភាព កម្ពុជា-ជប៉ុន ដែលហៅថា ស្ពានជ្រោយចង្វារទី១ ដែលមានប្រវែង៩៧១ម៉្រែត និងទទឹង១៣,៧ម៉្រែត ដើម្បីត្រៀមបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៣ ខែមេសា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។