អាជ្ញាធរខណ្ឌសែនសុខបន្តចុះរៀបចំសណ្តាប់ធ្នាប់ចំណុចផ្សារដើមអំពិល និងបណ្តោយផ្លូវលេខ១៩២៨
ថ្ងៃចេញផ្សាយ: Monday, February 15, 2016, 3:08 PM
ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក លី សាវេត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ លោក ថេង សុថុល អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងបន្ត ចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យនៅ ចំណុចផ្សារដើមអំពិល និងបណ្តោយផ្លូវលេខ១៩២៨(វិថីឧកញ៉ា ម៉ុងឬទ្ធី) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានកាត់ស្លាកយីហោ យ៉ាបផ្ទះ រុះរើតូប សម្ភារទំនិញដែលបងប្អូន អាជីវករសាងសង់ និងបន្តដាក់តាំងលក់ដូររំលោភលើ ចិញ្ចើមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ ។ អាជ្ញាធរខណ្ឌមិនរាថយ ក្នុងការអនុវត្តការងាររៀបចំសណ្តាប់ធ្នាប់នេះឡើយ នឹងបន្តខិតខំចុះរៀបចំគ្រប់ផ្លូវសាធារណៈ ជាពិសេសដងវិថី និងផ្លូវសំខាន់ៗអោយមានរបៀបរៀបរយ និងសោភ័ណ្ឌភាពល្អ ។ ជាមួយនេះ អាជ្ញាធរខណ្ឌសែនសុខ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយ អាជ្ញាធរខណ្ឌក្នុងការរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ អោយបានល្អស្អាត ដើម្បីអភិវឌ្ឍក្នុងមូលដ្ឋានខណ្ឌរបស់យើង ៕