ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានតាមខណ្ឌ  /  អភិបាលរង ខណ្ឌសែនសុខបានដឹកនាំក្រុមការងារចុះពិនិត...

អភិបាលរង ខណ្ឌសែនសុខបានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងអាជីវកម្មស្តុក និងចែកចាយសត្វមាន់

ថ្ងៃចេញផ្សាយ: Wednesday, December 16, 2015, 4:11 PM

នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ លោក ថេង សុថុល អភិបាលរង ខណ្ឌសែនសុខបានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងអាជីវកម្មស្តុក និងចែកចាយសត្វមាន់មួយកន្លែង ស្ថិតនៅភូមិរោងចក្រ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបង្កក្លិនស្អុយឆ្អាប ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជិតខាង និងបានធ្វើ កំណត់ហេតុណែនាំ អោយម្ចាស់ទីតាំងឈ្មោះ ចាវ សុជាតិ ទប់ស្កាត់ កុំអោយមានក្លិនអាក្រក់ប៉ះពាល់ដល់អ្នកដ៏ទៃ និងណែនាំ អោយស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មនេះក្នុងរយៈពេល ១៥ថ្ងៃ ជាកំហិត ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើ អាជ្ញាធរខណ្ឌ នឹងចាត់វិធានការបន្តទៅតាមនីតិវិធីច្បាប់ ។

12342383_509548952559195_270808906512633024_n 12376239_509548929225864_4220755004081405257_n