អបអរសាទរពិធីសម្ពោធវិមានអនុស្សាវរីយ៍ នយោបាយ ឈ្នះ-ឈ្នះ
ថ្ងៃចេញផ្សាយ: Tuesday, January 01, 2019, 3:17 PM
រដ្ឋបាលរាជធានីភ្នំពេញ សូមគោរពថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមយ៉ាងច្រើនកុះករដើម្បីអបអរសាទរពិធីសម្ពោធវិមានអនុស្សាវរីយ៍ នយោបាយ ឈ្នះ-ឈ្នះ បានញ៉ាំងឱ្យកម្មវិធីប្រព្រឹត្តទៅដោយភាពឱឡារិក រយៈពេល ៣ថ្ងៃនេះ។
ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញក៏សូមគោរពថ្លែងអំណរគុណចំពោះការរួមចំណែកយ៉ាងសកម្មរបស់បងប្អូនកងកម្លាំងគ្រប់ប្រភេទ មន្ត្រីសុខាភិបាលគ្រប់ផ្នែក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ការពារ និងត្រៀមសង្គ្រោះបងប្អូនប្រជាពលរដ្ឋដោយសុវត្ថិភាព និងកក់ក្ដៅ។
រដ្ឋបាលរាជធានីភ្នំពេញ សូមគោរពជូនពរបងប្អូនទាំងអស់ ជួបប្រទះតែសុខសុភមង្គល សុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ចការងារ។