អង្គប្រជុំពិភាក្សាស្ដីពីការជីកកប់ដាក់បណ្ដាញក្រោមគ្រប់ប្រភេទក្នុងរាជធានីភ្នំពេញ
ថ្ងៃចេញផ្សាយ: Wednesday, July 03, 2019, 10:36 AM
នារសៀលថ្ងៃពុធ ០២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំពិភាក្សាស្ដីពីការជីកកប់ដាក់បណ្ដាញក្រោមគ្រប់ប្រភេទក្នុងរាជធានីភ្នំពេញ។ ឯកឧត្ដមប្រធានអង្គប្រជុំបានណែនាំដល់ម្ចាស់គម្រោងទាំងអស់រាល់ការជីកផ្លូវកប់ឬតភ្ជាប់បណ្ដាញក្រោមដីត្រូវតែជូនដំណឹងមកអាជ្ញាធរ ដើម្បីអោយអាជ្ញាធរជូនដំណឹងទៅប្រជាពលរដ្ឋ ហើយក្រុមហ៊ុនទទួលម៉ៅការជីកកប់ និងស្ថាបនាធ្វើផ្លូវ ឡើងវិញ ត្រូវតែធានាឲ្យបានទាំងបច្ចេកទេស និងគុណភាពផ្លូវ។