ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  អង្គប្រជុំពិភាក្សាស្តីពីការឆ្លើយបំភ្លឺចំពោះសំណើ...

អង្គប្រជុំពិភាក្សាស្តីពីការឆ្លើយបំភ្លឺចំពោះសំណើ និងសំណូមពរនៅតាមខណ្ឌទាំង១២

ថ្ងៃចេញផ្សាយ: Tuesday, June 14, 2016, 10:15 PM

នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ជាអធិបតីក្នុងអង្គប្រជុំពិភាក្សាស្តីពីការឆ្លើយបំភ្លឺចំពោះសំណើ និងសំណូមពរ ដែលបានលើកឡើង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី នៅតាមខណ្ឌទាំង១២ ក្នុងឆ្នាំ២០១៦ ។
កិច្ចពិភាក្សារួចមក ជាអនុសាសន៏របស់ឯកឧត្តម 
គ្រប់មន្ទី ខណ្ឌទាំងត្រូវផ្ញើរឲ្យទាន់ពេលវេលា ត្រូវផ្ញើររបាយការណ៏ជាប្រចាំតាមកាលកំណត់ ដើម្បីឲ្យលេខាធិការដ្ឋាន ត្រូវរៀបចំឲ្យបានច្បាស់លាស់នូវ កម្រិតណាដែលរាជធានីត្រូវឆ្លើយតប ឬមិនឆ្លើយតប ឬទៅថ្នាក់ជាតិបន្ត ។ សំរាប់បញ្ហារ ទឹក ភ្លើង មន្ទីជំនាញត្រូវធ្វើការសិក្សាឲ្យបានច្បាស់លាស់ ដើម្បីធ្វើការតទឹកឲ្យបានជូនប្រជាពលរដ្ឋឲ្យត្រូវតែបាន តែបើឯកជនតជូនប្រជាពលរដ្ឋត្រូវតម្រូវឲ្យបានសមរម្យដូចរដ្ឋដែរ ។ សំរាប់បញ្ហារ ការកក់ស្ទះទៅលើ អត្តសញ្ញណបណ្ណរបស់ប្រជាពលរដ្ឋ គឺការិយាល័យរបស់សាលារាជធានី ដែលទាក់ទងត្រូវចុះទៅតាមដានដោយផ្ទាលតែម្តងតើវាមានចំណុចអសកម្មអ្វីខ្លះ ៕

13423783_578256462355110_337071327305271691_n 13445378_578256559021767_7867219809041949941_n