ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  សិក្ខាសាលាស្តីពី ការផ្តល់តម្លៃលំហសាធារណ: នៅក្នុ...

សិក្ខាសាលាស្តីពី ការផ្តល់តម្លៃលំហសាធារណ: នៅក្នុងទីក្រុងបេតិកភណ្ឌប្រវត្តិសាស្ត្រ

ថ្ងៃចេញផ្សាយ: Monday, June 06, 2016, 5:37 PM

សិក្ខាសាលាស្តីពី ការផ្តល់តម្លៃលំហសាធារណ: នៅក្នុងទីក្រុងបេតិកភណ្ឌប្រវត្តិសាស្ត្រ ត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កានាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦នេះ ដែលមានការចូលរួមពីសំណាក់ស្ថានទូតបារាំងប្រចាំកម្ពុជា ទីក្រុងហ្លួងព្រះបាង ទីក្រុងហូជីមិញ ទីក្រុងហ្វេ រដ្ឋបាលខេត្តសៀមរាប ខេត្តកំពត និងរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងគ្រឹះស្ថានអប់រំមួយចំនួនផងដែរ សរុបចំនួន ៥៧នាក់។ 

ទាក់ទិននឹងប្រធានបទនេះ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ មានកិច្ចការបីចំណុចសំខាន់ដែលត្រូវធ្វើ៖
១-ត្រូវរៀបចំផែនការយុទ្ធសាស្ត្រគ្រប់គ្រងទីក្រុងឲ្យបានច្បាស់លាស់ ឈរលើគោលការណ៍ ការអភិវឌ្ឍន៍ និងការអភិរក្ស ត្រូវដើរទន្ទឹមគ្នា។ 
២-ត្រូវអនុវត្តផែនការយុទ្ធសាស្ត្រនេះប្រកបដោយការទទួលខុសត្រូវ ពិសេសការគ្រប់គ្រង និងប្រើប្រាស់ចិញ្ចើមផ្លូវសាធារណ:។ 
៣-ធ្វើពិពិធកម្មតំបន់បៃតងតាមជាយក្រុង សម្រាប់ប្រជាពលរដ្ឋលំហែកាយ ជៀសវាងការប្រមូលផ្តុំតែនៅកណ្ដាលក្រុង៕

13310562_574005046113585_4213775689823779063_n 13315224_574004969446926_5823563279815597811_n