ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  សម្ពោធជាផ្លូវការអគារតាំងលក់ ណត ផាក ខុនដូមីណៀម

សម្ពោធជាផ្លូវការអគារតាំងលក់ ណត ផាក ខុនដូមីណៀម

ថ្ងៃចេញផ្សាយ: Tuesday, December 01, 2015, 3:46 PM

សាលារាជធានីបច្ចុប្បន្នបាននិងកំពុងខិតខំជំរុញការអភុវឌ្ឍន៍ ដោយផ្ដោតសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដដូចជា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធប្រឡាយ-លូ បណ្ដាញទឹកស្អាត បណ្ថាញចរន្ដអគ្គិសនី បណ្ដាញទូរគមនាគមន៍ ការកែលម្អ និងពង្រីកបន្ថែមសួនច្បារសាធារណៈ ផ្លូវក្រោមដី ស្ពានអាកាស ជាដើម។ល។ ទាំងនេះជាធាតុដែលទាក់ទាញវិនិយោគិនជាតិ-អន្ដរជាតិ ឲ្យមកវិនិយោគក្នុងរាជធានីភ្នំពេញកាន់តែច្រើនឡើង ។ ទន្ទឹមនឹងការអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធ រាជធានីភ្នំពេញរបស់យើងក៏បាននិងកំពុងប្រែក្លាយមុខមាត់ថ្មី ប្រកបដោយភាពទាក់ទាញជាមួុយនឹង ទីក្រុងរណប អគារពាណិជ្ជកម្ម សំណង់បុរី ផ្ទះល្វែង អគារស្នាក់នៅរួម សណ្ឋាគារ និងខុនដូជាដើម ។ គិតត្រឹមឆមាសទី១ ឆ្នាំ២០១៥ កន្លងទៅនេះ រាជធានីភ្នំពេញមានគម្រោងសាងសង់ចំនួន ៦៩៤គម្រោង លើផ្ទៃដីសរុប ៤.២៤៤.២៩២ ម៉ែត្រក្រឡា សំណង់បុរីមានចំនួន ១១០កន្លែង និងសំណង់អគារខ្ពស់ៗ ចំនួន ៦២៨ អគារ ដែលមានទំហំវិនិយោគ ១.៤៤១.០១៧.១២៦,០០ $ ក្នុងនោះក៏មានចំណែកវិនិយោគរបស់ក្រុមហ៊ុន ណត ផាក ខុនដូមីណៀម លើគម្រោងអគារស្នាក់នៅរួម ដែលសម្ពោធជាផ្លូវការអគារតាំងលក់នាពេលនេះ ។

ការអភិវឌ្ឍន៍ទាំងអស់នេះអាចប្រព្រឹត្តទៅបានលុះត្រាតែកម្ពុជា មានសុខសន្ដិភាពពេញលេញ មានស្ថេរភាពនយោបាយដូចបច្ចុប្បន្ន ដែលជាមូលដ្ឋានគ្រិះសំខាន់បំផុតក្នុងការជម្រុញឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ៕

12227004_938143416222064_7639218325385143842_n 12235106_938143262888746_488277186696463100_n

12235025_938143239555415_8079942138839642924_n 12227679_938143206222085_8378672919679176076_n

12241409_938143182888754_1469471640111031554_n 12208517_938143159555423_3057678913120747694_n