ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានតាមខណ្ឌ  /  សកម្មភាពជួសជុលស្ថាបនាផ្លូវបេតុងលេខ២០១១

សកម្មភាពជួសជុលស្ថាបនាផ្លូវបេតុងលេខ២០១១

ថ្ងៃចេញផ្សាយ: Monday, January 11, 2016, 3:13 PM

បន្ទាប់ពីដាក់បំពង់លូសម្រេចបាន ១០០% នៅលើផ្លូវលេខ២០១១ បច្ចុប្បន្ន ក្រុមការងារកំពុងធ្វើការឈូសឆាយកិនបង្ហាប់ថ្មមិចបានប្រវែង 530m មុននឹងចាក់បេតុង ដោយឡែកការងារដាក់បំពង់លូ ផ្លូវមុខមណ្ឌលកំសាន្តចំការព្រីង ផ្នែកខាងជើងផ្លូវសម្រេចបានប្រវែង ១០០% ប៉ុន្តែផ្នែកខាងត្បូងផ្លូវកំពុងកាយដាក់លូសម្រេចបានប្រវែង 237m មកដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ ។

សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញបានកំពុងជួសជុលស្ថាបនាផ្លូវបេតុងលេខ២០១១ ដោយដាក់លូអមសងខាងផ្លូវប្រវែងសរុប 958m ទំហំ 1,20m (ចាប់ពីផ្លូវលេខ១៩២៨ ដល់ផ្លូវបេតុងបុរីវ៉ារីណា) និងដាក់បំពង់លូអម សងខាងផ្លូវមុខមណ្ឌលកំសាន្តចំការព្រីងប្រវែងសរុប 437m(ចាប់ពីក្រោយ វត្តសំរោងអណ្តែត ដល់ផ្លូវលេខ២០១១) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

1003603_517218271792263_3676493209845504449_n 1910116_517218301792260_2207006455122107273_n