សកម្មភាពចុះពិនិ្យមេីលដំណេីរការការងារពង្រីកកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅរហូតដល់ផ្លូវកប់ស្រូវ
ថ្ងៃចេញផ្សាយ: Monday, June 06, 2016, 5:32 PM
នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំៗ០១៦ នេះដែរ បន្ទាប់ពីបានអញ្ជេីញចុះពិនិត្យមេីលស្ថានភាពទូទៅនៅមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ(មណ្ឌលព្រៃស្ពឺ) ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជេីញចុះពិនិ្យមេីលដំណេីរការការងារពង្រីកកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅរហូតដល់ផ្លូវកប់ស្រូវ ហេីយលោកអភិបាលបានជំរុញអោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវបន្តយកចិត្តទុកដាក់ពន្លឿនការងារពង្រីកផ្លូវនេះរួមមាន ការស្ថាបនាផ្លូវរថយន្ត៣ខ្សែទៅ ៣ខ្សែមក ផ្លូវសម្រាប់ទោចក្រយានយន្ត រៀបចំទីចំណត ដាក់លូប្រអប់សងខាងផ្លូវ និងស្ថាបនាស្ពានអាកាសថ្មេីរជេីងឆ្លងកាត់ផ្លូវ១កន្លែងដេីម្បីសម្រួលសុវត្ថិភាពធ្វេីដំណេីរឆ្លងរបស់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សនៃសាលាបឋមសិក្សា និងវិទ្យាល័យជម្ពូវ័ន្ត។