សកម្មភាពចុះពិនិត្យស្ថានភាពផ្លូវលេខ ១៩៨០, ផ្លូវលេខ ១៩៨១ និងដោះស្រាយផលប៉ះពាល់
ថ្ងៃចេញផ្សាយ: Tuesday, August 23, 2016, 11:00 AM
នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ រដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក បឹុល កុសល អភិបាលខណ្ឌសែនសុខ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងលោកចៅសង្កាត់ភ្នំពេញថ្មី បានដឹកនាំក្រុមការងារចំរុះ ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ចុះពិនិត្យស្ថានភាពផ្លូវលេខ ១៩៨០, ផ្លូវលេខ ១៩៨១ និងដោះស្រាយផលប៉ះពាល់ ដើម្បីបើកផ្លូវលេខ ១៩៧៤ តាមសំណូមពររបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។