នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យស្ថានភាពប្រឡាយព្រែកបារាំង ដែលកំពុងចាប់ផ្តើមគម្រោងទី២ក្នុងការស្តារ និងដាក់លូប្រអប់ទំហំ ៦ម៉ែត្រ។ គម្រោងរៀបចំប្រឡាយនេះ ត្រូវបានប្រើប្រាស់ថវិកាច្រើនជាងគេក្នុងចំណោមគម្រោងស្ថាបនាប្រឡាយផ្សេងៗទៀតក្នុងរាជធានី ប៉ុន្តែវាពិតជានឹងផ្តល់អត្ថប្រយោជន៍ច្រើនវិញដែរ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌច្បារអំពៅនេះផងដែរ។
គួរបញ្ជាក់ថា ប្រឡាយព្រែកបារាំងស្ថិតក្នងសង្កាត់និរោធ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ អាចរំដោះទឹកចេញពីតំបន់ខាងលើនេះបានយ៉ាងល្អ មិនតែប៉ុណ្ណោះបន្ទាប់ពីស្តារ និងរៀបចំរួច ប្រឡាយនេះនឹងក្លាយជាផ្លូវដ៏សំខាន់ដែលអាចជួយសម្រួលចរាចរណ៍ពីផ្លូវជាតិលេខ១បាន។
ឯកឧត្តមអភិបាលបានមានប្រសាសន៍ថា ការរៀបចំប្រឡាយនេះពិតជាមានអត្ថប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋក្នងមូលដ្ឋាននេះ ហើយវាក៏នឹងឱ្យធ្វើបរិស្ថានតាមប្រឡាយព្រែលបារាំងនេះល្អប្រសើរឡើងវិញផងដែរ៕