សកម្មភាពចុះពិនិត្យដំណេីរការការដ្ឋានស្ថាបនាស្ថានីយ៍បូមទឹកបឹងត្របែក
ថ្ងៃចេញផ្សាយ: Tuesday, June 14, 2016, 10:11 PM
នៅថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៦ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យដំណេីរការការដ្ឋានស្ថាបនាស្ថានីយ៍បូមទឹកបឹងត្របែក។
ដោយសាលារាជធានីភ្នំពេញ បាននិងកំពុងដំណេីរការសាងសង់ស្ថានីយ៍បូមទឹកបឹងត្របែកថ្មី ដែលបំពាក់ម៉ូទ័របូមទឹកសរុប ១១គ្រឿង ក្នុងនោះ ម៉ូទ័រទំហំ ១ម ចំនួន៥គ្រឿង និងទំហំ ០.៨ម ចំនួន ៦គ្រឿង មានសមត្ថភាពបូមទឹកសរុប ៨៤,០០០មែ៉ត្រគូបក្នុង១ម៉ោង ត្រូវជា ២៣.៣មែ៉ត្រគូបក្នុង១វិនាទី។
ស្ថានីយ៍បូមទឹកថ្មីនេះគឺជាសមិទ្ធិផលថ្មីមួយបន្ថែមទៀតក្នុងរាជធានីភ្នំពេញ ដើម្បីដោះស្រាយបព្ហាាទឹកលិចនៅតំបន់ភូមិសាស្ត្រខណ្ឌចំការមន ៧មករា និងដូនពេញ ហើយយើងរំពឹងថាស្ថានីយថ្មីនេះនឹងជួយសម្រួលដល់ចរន្ដទឹកហូរឲ្យកាន់តែប្រសើរ និងកាត់បន្ថយការជន់លិចក្នុងភូមិសាស្រ្តខណ្ឌទាំងបីនេះ ៕