សកម្មភាពចុះពិនិត្យការស្ថាបនាស្ថានីយ៍បូមទឹកទួលគោកទី២ និងការស្ថាបនាប្រឡាយអូរបាក់ទូក
ថ្ងៃចេញផ្សាយ: Tuesday, June 21, 2016, 11:22 PM
នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះពិនិត្យការស្ថាបនាស្ថានីយ៍បូមទឹកទួលគោកទី២ និងការស្ថាបនាប្រឡាយអូរបាក់ទូក ដែលជាប្រឡាយទីមួយដោយបានរៀបចំវាយដាក់ជញ្ជាំងបេតុងអមសង្ខាង។
បន្ទាប់មកឯកឧត្តមអភិបាល បានបន្តដំណើរទៅពិនិត្យមើលការកាយប្រឡាយទម្លាយទឹកបន្ទាន់ពីប្រឡាយស្របផ្លូវរថភ្លើងមុខព្រលានយន្តហោះ ភ្ជាប់ទៅប្រឡាយទួលសំពៅ។ ប្រឡាយដែលកំពុងកាយទម្លាយនេះ មានតួនាទីរំដោះបញ្ហាទឹកលិចនៅតំបន់ចោមចៅ កាកាប និងតំបន់មុខព្រលានតែម្តង៕