ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានតាមខណ្ឌ  /  សកម្មភាពចាប់ឆ្នោតបែងចែកផ្ទះជូនដល់ប្រជាពលរដ្ឋក្ន...

សកម្មភាពចាប់ឆ្នោតបែងចែកផ្ទះជូនដល់ប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅ

ថ្ងៃចេញផ្សាយ: Monday, June 06, 2016, 5:40 PM

នាពេលព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមិថុនា ឆ្នាំ២០១៦ ក្រុមការងារសាលារាជធានីភ្នំពេញ បានបន្តការចាប់ឆ្នោតបែងចែកផ្ទះជូនដល់ប្រជាពលរដ្ឋ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ 

ព្រឹកនេះ ក្រុមការងារសាលារាជធានីភ្នំពេញ ដឹកនាំដោយលោក ហួត ហៃ នាយករងរដ្ឋបាលរាជធានីភ្នំពេញ បានចុះមក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីចាប់ឆ្នោតបែងចែកផ្ទះជូនដល់ប្រជាពលរដ្ចចំនួន៦០គ្រួសារ ស្មើនឹង៦០ផ្ទះ ជាលើកទី៤ និងមានជាបន្តបន្ទាប់ទៀតរហូតដល់ទទួលបានគ្រប់គ្រួសារសហគមន៍អណ្តូង៦។ ក្រោមការយកចិត្តទុកដាក់ដោយផ្ទាល់ពី ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលសាលារាជធានីភ្នំពេញ និងលោកជំទាវ ប្រជាពលរដ្ឋមានសេចក្តីត្រេកអរជាអនេក ដោយបានទទួលបានផ្ទះថ្មីមួយខ្នងក្នុងមួយគ្រួសារស្មើៗគ្នា។ លើសពីនេះ ប្រជាពលរដ្ឋសូមថ្លែងអំណរគុណដល់ឯកឧត្តមអភិបាល ដែលបានសង់ផ្ទះជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

13344711_574280542752702_6259694572849335923_n 13346881_574280446086045_6433106955146035018_n