សកម្មភាពការដាក់បណ្តាញលូថ្មី ទំហំអង្កត់ផ្ចឹតលូ ១ម ប្រវែង ១២៨០ម លេីកំណាត់មហាវិថីព្រះមុនីវង្ស
ថ្ងៃចេញផ្សាយ: Monday, July 06, 2015, 9:19 AM
ដេីម្បីដោះស្រាយទឹកលិចលេីដងមហាវិថីព្រះមុនីវង្ស និងដោយសារបណ្តាញលូមហាវិថីព្រះមុនីវង្សមានទំហំលូតូច ចាស់ទ្រុឌទ្រោម បាក់ស្រុតមិនដំណេីរការតាមទីតាំងមួយចំនួន សាលារាជធានីភ្នំពេញ បាននិងកំពុងដាក់បណ្តាញលូថ្មី ទំហំអង្កត់ផ្ចឹតលូ ១ម ប្រវែង ១២៨០ម លេីកំណាត់មហាវិថីព្រះមុនីវង្ស ចាប់ពីផ្លូវលេខ៧០ ដល់ផ្លូវលេខ១០៦ចំណុចមុខសាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល ក្នុងខណ្ឌដូនពេញ។
គិតត្រឹមថ្ងៃទី០៤ខែកក្កដាឆ្នាំ២០១៥ ការដ្ឋានដាក់លូសម្រេចបានប្រវែង ២៣៨ម លេីប្រវែងសរុប ១២៨០ម ត្រូវជា ១៩%នៃគម្រោង។
សាលារាជធានីភ្នំពេញ ស្នេីសុំការយោគយល់អធ្យាស្រ័យចំពោះការរំខានដោយសកម្មភាពការដ្ឋាន និងការស្ទះចរាចរនៅទីតាំងការដ្ឋាន។

