វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបលើរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២
ថ្ងៃចេញផ្សាយ: Wednesday, December 16, 2015, 4:05 PM
ថ្ងៃទី ១៥ ខែឆ្នូ ឆ្នាំ២០១៥ វេលាម៉ោង ៨:៣០នាទីព្រឹក នៅវិទ្យាស្ថានជាតិអប់រំ បានបើកវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទិ២ ឆ្នាំ២០១៥ នៅខណ្ឌដូនពេញ ក្រោមអធិបតិភាពឯកឧត្តម សួន រិន្ទឌី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ត អៀង អូននី អភិបាលរងរាជធានីភ្នំពេញ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងមានសមាភាពចូលរួម មាន មន្ត្រីរាជការសាលាខណ្ឌ , អធិការខណ្ឌ , កងរាជអាវុធខណ្ឌ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ សរុបប្រមាណជាង ៥០០នាក់ ៕
វេទិកាផ្សព្វផ្សាយ និងពិគ្រោះនេះ គឺជាផ្តល់ឱកាសជូន ប្រជាពលរដ្ឋបានលើកឡើងបញ្ហា ប្រឈមជាច្រើន ដើម្បីឲ្យអាជ្ញាធររាជធានី ដោះស្រាយជូនដូចជាបញ្ហាការងារ សន្តិសុខ សណ្តាប់ធ្នាប់ ដែលអាជីវករបានយកចិញ្ចើមផ្លូវ សាធារណៈដាក់តាំងទំនិញលក់ដូរ នៅតែមានហូររហែរ អំពើចោរកម្ម ការស្ថាបនាផ្លូវ ដាក់លូ បែរជាបង្កការលំបាក ដល់ប្រជាជន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាដើម ។