លោកអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រីសាលាខណ្ឌ ចុះពិនិត្យមើលការស្ថាបនាផ្លូវបេតុង ១កន្លែង ស្ថិតនៅភូមិបឹងខ្នំ សង្កាត់ពន្សាំង
ថ្ងៃចេញផ្សាយ: Monday, January 18, 2016, 3:55 PM
នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ លោកអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រីសាលាខណ្ឌ ចុះពិនិត្យមើលការស្ថាបនាផ្លូវបេតុង ១កន្លែង ស្ថិតនៅភូមិបឹងខ្នំ សង្កាត់ពន្សាំង ។
គួរបញ្ជាក់ផងដែរថា ផ្លូវបេតុងនេះមានប្រវែង ១៦០៤ម៉ែត្រ ទទឹង ៦ម៉ែត្រ ចេញពីភូមិបឹងខ្នំ ទៅភូមិត្រពាំងថ្លាន់ ស្ថាបនាដោយក្រុមហ៊ុន លីន សុគន្ធា សំរេចបាន ៩០%ហើយ និងបញ្ចប់រួចរាល់នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ខាងមុខ ។
បន្ទាប់មកលោកអភិបាលខណ្ឌ និងក្រុមការងារបន្តចុះពិនិត្យមើលទ្វារទឹកបឹងក្រចាប់ ។ ទ្វារទឹក១នេះ ស្ថិតនៅតាមបណ្តោយផ្លូវ ៤២ ភូមិតាគល់ ដែលនៅក្នុងគម្រោងសិក្សា និងជួសជុលឡើងវិញ របស់សាលាខណ្ឌ ដើម្បីអោយទ្វារទឹក១នេះ អាចស្តុកទឹកបានច្រើនជាងមុន ព្រមទាំងប្រែក្លាយទៅជាកន្លែងទេសចរណ៍ដ៏ល្បីមួយផងដែរ ៕
![12565589_519487434898680_3869505693790851825_n](http://phnompenh.gov.kh/wp-content/uploads/2016/01/12565589_519487434898680_3869505693790851825_n-300x224.jpg)