រួមគ្នាថែរក្សាសន្ដិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស
ថ្ងៃចេញផ្សាយ: Monday, December 10, 2018, 7:50 PM
នាព្រឹកថ្ងៃចន្ទ ០៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ បានសហការរៀបចំពិធីអបអរសាទរខួបលើកទី៧០ ទិវាសិទ្ធិមនុស្សអន្ដរជាតិ១០ឆ្នូ ក្រោមប្រធានបទ « » ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៅក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាព ដែលបានដឹកនាំរំដោះអាយុជីវិតប្រជាពលរដ្ឋអោយរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃទី ៧ មករា ១៩៧៩ ដែលសិទ្ធិទីមួយគឺសិទ្ធិរស់រានមានជីវិតសេរីភាពរបស់ប្រជាពលរដ្ឋត្រូវបានទទួលយ៉ាងពេញលេញសារជាថ្មីឡើងវិញរហូតដល់សព្វថ្ងៃនេះ។
សូមបងប្អូនប្រជាពលរដ្ឋ រួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្សអោយបានប្រសើរ និងជំរុញកម្ពុជាកាន់តែរីកចំរើន៕