ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រាជធានីភ្នំពេញ អភិសេករូបសំណាកព្រះនាងគង្ហីង ក្រោ...

រាជធានីភ្នំពេញ អភិសេករូបសំណាកព្រះនាងគង្ហីង ក្រោយពីធ្វើការផ្លាស់ប្តូរទីតាំងនិងស្ថាបនារួចរាល់ជាស្ថាពរ

ថ្ងៃចេញផ្សាយ: Saturday, November 30, 2019, 2:00 PM

Neagkonhing301219(6)Neagkonhing301219(4)

 

 

 

 

             រូបសំណាកព្រះនាងគង្ហីងដែលស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោយពីធ្វើការផ្លាស់ប្តូរទីតាំងនិងស្ថាបនារួចរាល់ជាស្ថាពរ នារសៀលនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានធ្វើពិធីអភិសេកជាផ្លូវការហើយ ។ ពិធីនេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទ។

Neagkonhing301219(2)

Neagkonhing301219(3)

 

 

 

 

 

រូបសំណាកនាងគង្ហីង ដែលពីមុននៅត្រង់រង្វង់មូលនាងគង្ហីង ហើយក្រោយមកដោយបញ្ហាចរាចរណ៍បានរំកិលទៅដាក់នៅក្បែររបងវត្តព្រះពុទ្ធមានបុណ្យ ហើយក្រោយមកទៀតអាជ្ញាធររាជធានីភ្នំពេញ ប្តូរមកទីតាំងថ្មីមួយទៀតនៅក្បែរគ្នានោះ មកដល់ពេលនេះបានបញ្ចប់ជាស្ថាពរហើយ ដែលរូបសំណាកថ្មីនិងទីតាំងថ្មីនេះ បានលើកសោភណ្ឌភាពរូបសំណាក់នាងគង្ហីង អោយខ្ពស់ជាង ស្ពានអាកាសថ្មើជើងដែលនៅក្បែរគ្នានោះ។

          អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ធ្លាប់បានបញ្ជាក់ហើយថា  ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរចរក៏ដូចជាការកកស្ទះចរាចរណ៍  រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចអោយមានការស្ថាបនា ស្ពានអាកាសថ្មើជើងនៅត្រង់ចំណុចរង្វង់មូលនាងគង្ហីង។ ប៉ុន្តែក្រោយពីការសាងសង់ស្ពានថ្មើរជើងនេះ បានធ្វើអោយរូបសំណាកនាងគង្ហីងទាបជាងតួស្ពាន ទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចអោយមានការកែសម្រួលឡើងវិញ ទាំងពីកំពស់និងទីតាំង សំដៅធ្វើយ៉ាងណាទាំងរូបសំណាកនាងគង្ហីងនិងស្ពានអាកាសថ្មើជើងត្រូវតែលេចឡើងជាមួយនិងសោភណ្ឌភាពស្រស់ស្អាត និងការគិតពីបញ្ហាលំហូរចរាចរណ៍ផងដែរ ធ្វើយ៉ាងណាកុំអោយមានការកកស្ទះ ព្រោះថា រង្វង់មូលនាងគង្ហីងនេះធ្លាប់ត្រូវបានកែសម្រូលចរាចរណ៍ជាច្រើនលើករួចមកហើយ។

          លោក ពៅ ម៉េងហៃ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ថា រូបសំណាកនាងគង្ហីងដែលបានស្ថាបនាឡើងថ្មីនិងបានធ្វើពិធីអភិសេកជាផ្លូវការ នារសៀលនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានលក្ខណៈធំ និងថ្មីជាងមុន ដោយមានកំពស់៧ម៉ែត្រ៤៧ បាតក្រោម៦ម៉ែត្រ បាតក្រោមដល់រូបក្រពើកំពស់២ម៉ែត្រ៦១។ រូបសំណាកនាងគង្ហីង ត្រូវបានសាងសង់ឡើងពីថ្មភក់ នាំមកពីខេត្តព្រះវិហារ ដោយចាប់ផ្តើមសាងសង់ពីខែមេសាហើយបានបញ្ចប់នៅតែតុលា ២០១៩ ។