រដ្ឋបាលខណ្ឌសែនសុខបានរៀបចំអង្គសិក្ខាសាលាសមាហរណកម្ម ផែនការសង្កាត់នៅថ្នាក់ខណ្ឌ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខណ្ឌ (២០១៦-២០១៨) សម្រាប់អនុវត្តឆ្នាំ២០១៦
ថ្ងៃចេញផ្សាយ: Friday, December 25, 2015, 10:15 AM
រដ្ឋបាលខណ្ឌសែនសុខបានរៀបចំអង្គសិក្ខាសាលាសមាហរណកម្ម ផែនការសង្កាត់នៅថ្នាក់ខណ្ឌ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខណ្ឌ (២០១៦-២០១៨) សម្រាប់អនុវត្តឆ្នាំ២០១៦ កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៊ុន សេរី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក អ៊ូវ ឡៃយ៍ ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ លោក លី សាវេត អភិបាល នៃគណៈអភិបាលខណ្ឌ និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិការអង្គសិក្ខាសាលាសរុបចំនួន ៩៥នាក់ ។