នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ រដ្ឋបាលខណ្ឌសែនសុខបានធ្វើយុទ្ធនាការ ហែរក្បួនផ្សព្វផ្សាយក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ស្តីពីទោសប្បញ្ញត្តិច្បាប់ចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ ជូនដល់សាធារណៈជនអោយបានយល់ដឹងកាន់តែច្បាស់ ដែលដឹកនាំដោយលោក ថេង សុថុល អភិបាលរងខណ្ឌ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងមានការអញ្ជើញចូលរួមពីមន្រ្តីរាជការខណ្ឌ-សង្កាត់ កម្លាំងនគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សជាយុវជនកាកបាទក្រហមកម្ពុជា និងក្រុមកាយរិទ្ធនៅតាមវិទ្យាល័យ ក្រុមសហភាពសព័ន្ធយុវជនកម្ពុជាខណ្ឌ-សង្កាត់ និងមានការនិមន្តចូលរួមពីព្រះសង្ឃ និងប្រជាពលរដ្ឋសរុប ១៥០នាក់/អង្គ ៕