យុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មីរបស់ខណ្ឌឬស្សីកែវ
ថ្ងៃចេញផ្សាយ: Monday, January 04, 2016, 8:53 AM
នាព្រឹកថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៦ សាលាខណ្ឌឫស្សីកែវ បានដង្ហែក្បួនយុទ្ធការផ្សព្វផ្សាយ ច្បាប់ចរាចរផ្លូវគោក ដឹកនាំដោយ លោក ជា ពិសី អភិបាលរងខណ្ឌ និងមានការចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ សមាជិក សមាជិកា កាកបាទក្រហម និងយុវជន សង្កាត់ ខណ្ឌ សរុប ៧០នាក់ ។ យុទ្ធនាការនេះ បានធ្វើដំណើរ តាមដងផ្លូវនានា ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ដោយមានការបំពង សំលេងតាមឃោសន:ស័ព្ទ និងចែកសៀវភៅ ស្តីពីទោសប្បញាតិ និងអនុក្រឹត្យដល់ប្រជាជនផងដែរ។
ចូលរួមគោរពច្បាប់ចរាចរ គ្រប់ៗគ្នា ដើម្បី ប្រជាជនកម្ពុជាជៀសផុតពីគ្រោះថ្នាក់ចរាចរ។