ពិធីសំពះព្រះខែ អកអំបុក ជាពិធីបុណ្យប្រពៃណីខ្មែរនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ
ថ្ងៃចេញផ្សាយ: Thursday, November 22, 2018, 7:19 PM
ពិធីសំពះព្រះខែ អកអំបុក ជាពិធីបុណ្យប្រពៃណីខ្មែរយើង ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃ១៥កើត ខែកត្កិក ដើម្បីគោរពបូជាចំពោះព្រះពោធិសត្វចាប់ជាតិជាទន្សាយ ដែលមានរូបនៅក្នុងព្រះចន្ទ។
នៅរាត្រីថ្ងៃព្រហស្បតិ៍ ១៥កើត ខែកត្កិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២នេះ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ និងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ បានដឹកនាំមន្ត្រីរាជការសាលារាជធានីភ្នំពេញ ប្រារព្ធពិធីសំពះព្រះខែ និងអកអំបុក នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ តាមប្រពៃណីទំនៀមទំលាប់ខ្មែរយើង ក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។