ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ពិធីសម្ពោធស្ពានអាកាស និងផ្លូវក្រោមដី ៥មករា

ពិធីសម្ពោធស្ពានអាកាស និងផ្លូវក្រោមដី ៥មករា

ថ្ងៃចេញផ្សាយ: Tuesday, January 05, 2016, 3:26 PM

នៅព្រឹកថ្ងៃទី៥មករា ២០១៦ នេះ សម្ដេច តេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវស្ពានអាកាសទី៤ ក្នុងរាជធានីភ្នំពេញ ដែលត្រូវបានដាក់ឈ្មោះថា “ស្ពានអាកាស៥មករា” ។
ស្ពានអាកាស៥មករានេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលបានចំណាយ ពេលសាងសង់ ១៦ខែ លើគម្រោងថវិកាប្រមាណជាង ១៤លានដុល្លារអាមេរិក។ ស្ពានអាកាស នេះមាន ប្រវែង ៣៨២ម៉ែត្រ ទទឹង ១៥.៨ម៉ែត្រ និង ផ្លូវក្រោមដីមានប្រវែង ៣៥៦ម៉ែត្រ ទទឹងពី ៦ ទៅ ៨ម៉ែត្រ ផ្លូវអមស្ពានប្រវែងសរុប ៨២៥ម៉ែត្រ ទទឹង ៥.៥ ម៉ែត្រ ស្ថិតនៅប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីគីមអ៊ីលស៊ុង និងមហាវិថីម៉ៅសេទុង ត្រង់ប្រសព្វគ្នាចំណុចភ្លើងស្តុបតិចណូ។ សូមប្រជាពលរដ្ឋបើកបរមានការប្រុងប្រយ័ត្ន និងយោគយល់អធ្យាស្រ័យ ដល់គ្នាទៅវិញទៅមកដើម្បីសុវត្ថិភាពទាំងអស់គ្នា។

12507346_960292287340510_999317944377167446_n 10653511_960292494007156_3634231330431867166_n

12509121_960292364007169_3873365999617377146_n