ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង ស្ថិតនៅភូមិបឹងខ្នំ និងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ
ថ្ងៃចេញផ្សាយ: Thursday, February 11, 2016, 3:21 PM
នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ៨:៣០នាទី មានពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង ដែលមានបណ្តោយប្រវែង ១.៦០៤ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅភូមិបឹងខ្នំ និងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព លោក សុខ សម្បត្តិ អភិបាលនៃគណ:អភិបាលខណ្ឌ និងលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ ព្រមទាំងមានការចូលរួមពីលោក-លោកស្រីអភិបាលរង លោកនាយក-នាយករង លោក-លោកស្រី ការិ.ចំណុះជំនាញជុំវិញខណ្ឌ សង្កាត់ពញាពន់ សង្កាត់ពន្សាំង និងប្រជាពលរដ្ឋសរុប ៣៥០នាក់ផងដែរ៕