ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមហាវិថីសម្តេចហ៊ុនសែន!
ថ្ងៃចេញផ្សាយ: Monday, April 03, 2017, 11:30 PM
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមហាវិថីសម្តេចហ៊ុនសែន!
នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមហាវិថីសម្ដេចហ៊ុនសែន ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបបឹងទំពន់ និងបឹងជើងឯក ដែលមានទទឹងទំហំ ៦០ម៉ែត្រ ប្រវែង ៩.១៦០ម៉ែត្រ តភ្ជាប់ពីផ្លូវច្រមុះជ្រូក២៧១ ក្បាលថ្នល់ រហូតដល់ផ្លូវជាតិលេខ២ ព្រែកហូរ។
មហាវិថីនេះ មានសារសំខាន់ណាស់ក្នុងការរំដោះចរាចរណ៍ពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ២៕