ពិធីប្រកាសឲ្យដំណើរការជាបឋមនៃការិយាល័យច្រកចេញ-ចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋសម្រាប់៤ខណ្ឌ
ថ្ងៃចេញផ្សាយ: Monday, January 18, 2016, 4:08 PM
នៅថ្ងៃទី១៤ ខែ មករា ឆ្នាំ ២០១៦ វេលាម៉ោង ១៥:០០ នាទី ពិធីប្រកាសឲ្យដំណើរការជាបឋមនៃការិយាល័យច្រកចេញ-ចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋសម្រាប់៤ខណ្ឌដែលក្នុងនោះរួមមាន ខណ្ឌដូនពេញ ខណ្ឌមានជ័យ ខណ្ឌជ្រោយចង្វា និងខណ្ឌព្រៃកព្នៅ បានប្រព្រឹត្តទៅនៅក្នុងសាលាខណ្ឌដូនពេញ ក្រោមអធីបតីភាពរបស់ ឯកឧត្តម ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។