ពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចប្រធានមណ្ឌលកែប្រែឱកាសខ្ញុំ
ថ្ងៃចេញផ្សាយ: Wednesday, December 30, 2015, 11:13 AM
នៅក្នុងឱកាស នៃពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចប្រធានមណ្ឌលកែប្រែឱកាសខ្ញុំ នាព្រឹកថ្ងៃទី ២៩ ធ្នូ ២០១៥, ឯកឧត្តម ប៉ា សុជាតិវង្ស បានធ្វើការណែនាំអោយ មន្ទីសង្គមកិច្ច ក៏ដូចជា មណ្ឌលកែប្រែឱកាសខ្ញុំ ដើម្បីធ្វើការកែលម្អ វិស្វយសង្គមកិច្ច ដែលជាបញ្ហាប្រឈមនៅរាជធានីភ្នំពេញសព្វថ្ងៃ ដូចជា៖
– រៀបចំបទបញ្ជាផ្ទៃក្នុង របស់មណ្ឌលអោយបានច្បាស់លាស់ដោយធានាបាននូវគុណភាព និងប្រសិទ្ធិភាពការងារក្នុងមណ្ឌល
– រៀបចំអត្តសញ្ញាណ និងសិ្ថតិឲ្យបានច្បាស់លាស់ ហើយមានកិច្ចសន្យាត្រឹមត្រូវ ជាមួយក្រុមគ្រួសារ ឬអង្គការសង្គស៊ីវិល ដែលយកពួកគេទៅចិញ្ចឹមបន្ត ដើម្បីធានាកុំឲ្យជនរងគ្រោះទាំងនោះ វិលត្រលប់មកទីនេះម្តងទៀត
– ផែ្នកសុខាភិបាល យកចិត្តទុកដាក់ព្យាបាល និងមើលថែជនរងគ្រោះអោយបានត្រឹមត្រូវ
– អប់រំកែប្រែ និងផ្តល់ជំនាញវិជ្ជាជីវៈដើម្បីធ្វើសមាហរណកម្មពួកគេ(ជនវិកលចរិកនិងជនរងគ្រោះដោយសារធាតុញៀន) ទៅក្នុងសង្គម ដោយមិនឲ្យពួកគេវិលត្រលប់មកទីនេះ សារជាថ្មីវិញបានឡើយ និងប្រែក្លាយឲ្យពួកគេទៅជាមនុស្សល្អបានរស់នៅក្នុងសង្គមដូចពលរដ្ឋទូទៅផងដែរ។ ។
អាជ្ញាធរក្រុងបានបើកចំហរយ៉ាងទូលាយក្នុងកិច្ចសហការជាមួយ អង្គការសង្គមស៊ីវិល និងវិស័យឯកជនផ្សេងៗទៀត ដើម្បីគៀងគររក ធនធានឲ្យបានកាន់តែ ច្រើន ក្នុងការជួយដល់ជនងាយរងគ្រោះទាំងនោះ ព្រោះពួកគេជាចំណែកដ៏សំខាន់ក្នុងការចូល រួមធ្វើឲ្យប្រទេសជាតិឈានទៅការរីកចំរើនទៅមុខ។
លោកស្រីមុំ ចាន់ដានី ត្រូវបានតែងតាំងពី អនុប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញឲ្យទៅជាប្រធានមណ្ឌលកែប្រែឱកាសខ្ញុំ ។
ឆ្នាំ២០១៥នេះ មជ្ឈមណ្ឌលឱកាសខ្ញុំ បានទទួលជនរងគ្រោះដោយសារធាតុ គ្រឿងញៀនមានចំនួន ២០៦០នាក់ ក្នុងនោះ ស្រ្តី១០២នាក់ ខណៈដែលយុវជន យុវនារីជាង១ម៉ឺន១ពាន់ នាក់បានវិលទៅលំនៅដ្ឋានខ្លួនវិញ ៕