ពិធីបេីកការដ្ឋានស្ថាបនាផ្លូវបេតុងអារមេ ប្រវែង ៦.៣៥០ម ទទឹង ៦ម ក្នុងសង្កាត់កោះដាច់
ថ្ងៃចេញផ្សាយ: Friday, May 27, 2016, 10:13 PM
នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ លោក ឃ្លាំង ហួត តំណាងឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានអញ្ជើញជាអធិបតីក្នុងពិធីបេីកការដ្ឋានស្ថាបនាផ្លូវបេតុងអារមេ ប្រវែង ៦.៣៥០ម ទទឹង ៦ម ក្នុងសង្កាត់កោះដាច់។
ផ្លូវនេះលាតសន្ធឹងពីត្បូងទៅជេីងនៃកោះដាច់ មិនត្រឹមតែសម្រាប់ប្រជាពលរដ្ឋលេីកោះប្រេីប្រាស់បុ៉ណ្ណោះទេ បុ៉ន្តែថែមទាំងជួយលេីកស្ទួយវិស័យទេសចរផងដែរ។