ពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងឆ្អឹងដែកដែលមានទីតាំងនៅ សង្កាត់ពញាពន
ថ្ងៃចេញផ្សាយ: Wednesday, June 29, 2016, 9:55 PM
នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ០៨:០០នាទី មានពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងឆ្អឹងដែកប្រវែង ៦០០ម៉ែត្រ×៦ម៉ែត្រ ដែលមានទីតាំងនៅភូមិត្រពាំងស្នោរ សង្កាត់ពញាពន់ ក្រោមអធិបតីភាព លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និងមានការចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ លោកអភិបាលរង លោកនាយករង ការិ.ចំណុះជំនាញជុំវិញខណ្ឌ ព្រមទាំងប្រជាពលរដ្ឋសរុប ២៥១នាក់ផងដែរ។