ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ពិធីបិទសន្និបាតបូកសរុបការងារ និងលើកទិសដៅការងាររ...

ពិធីបិទសន្និបាតបូកសរុបការងារ និងលើកទិសដៅការងាររបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Tuesday, January 30, 2018, 8:23 AM

នារសៀលថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡារាជធានីភ្នំពេញឆ្នាំសិក្សា២០១៦-២០១៧ និងលើកទិសដៅការងារឆ្នាំសិក្សា២០១៧-២០១៨។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ដៃគូអភិវឌ្ឍ មន្ទីរ និងអ្នកពាក់ព័ន្ធ ដែលបានជួយគាំទ្រ និងសហការក្នុងការលើកស្ទួយវឌ្ឍនភាពវិស័យអប់រំកន្លងមក ព្រមទាំងបន្ដលើកកម្ពស់វិស័យនេះ ឱ្យសមស្របនឹងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធនធានមនុស្ស។

27368584_864071240440296_5886863075418797643_o27173117_864071440440276_2830678623026575753_o

ដើម្បីរួមចំណែកក្នុងសន្និបាតនេះ ឯកឧត្តមអភិបាល ក៏បានផ្ដល់អនុសាសន៍ចំនួន០៤ចំណុចដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញក្នុងការរួមចំណែកលើកទិសដៅបន្ដរួមមាន៖ ១.ចូលរួមអនុវត្ដគោលនយោបាយ ”ភូមិ-សង្កាត់មានសុវត្ដិភាព”។ ២.ធ្វើឱ្យស្របគ្នាទាំងការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ ៣.ពង្រឹងសកម្មភាពអប់រំ កីឡា និងជម្រុញឱ្យមានការចូលរួម។ ៤.បន្ដពង្រឹងកិច្ចសហការ និងពង្រីកទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍនានា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាល ក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ អង្គការ ដៃគូអភិវឌ្ឍ ម្ចាស់ជំនួយ និងអ្នកពាក់ព័ន្ធដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃសម្រាប់គាំទ្រដល់វិស័យអប់រំនៅកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ ទាំងផ្នែកបច្ចេកទេស ថវិកា និងកិច្ចសហប្រតិបត្ដិការនានា ដើម្បីឆ្លើយតបនូវតម្រូវការការរីកចម្រើននៃប្រទេសកម្ពុជា។

27164415_864071880440232_3853067442665612094_o27164404_864071210440299_1165250253548359077_o