ពិធីឆ្លងសមិទ្ធផលនានាក្នុងវត្ដទីឃវន ហៅ វត្ដព្រៃវែង ក្នុងភូមិសាស្ដ្រខណ្ឌដង្កោ
ថ្ងៃចេញផ្សាយ: Thursday, January 11, 2018, 1:29 PM
ព្រះពុទ្ធសាសនាត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋ និងបានតម្កល់ជាបាវចនាកំពូលក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងជាកន្លែងថែរក្សានូវវប្បធម៌-អរិយធម៌ខ្មែរផងដែរ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញជាធិបតីក្នុងពិធីឆ្លងសមិទ្ធផលនានាក្នុងវត្ដទីឃវន ហៅ វត្ដព្រៃវែង ក្នុងភូមិសាស្ដ្រខណ្ឌដង្កោដែលសមិទ្ធផលទាំងនេះ កើតចេញពីការថែរក្សាសន្ដិភាព និងការរក្សាបាននូវការអភិវឌ្ឍទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕