ពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលទទួលថែទាំ និងព្យាបាលជនវិបល្លាសស្មារតី
ថ្ងៃចេញផ្សាយ: Tuesday, March 14, 2017, 9:41 AM
នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលទទួលថែទាំ និងព្យាបាលជនវិបល្លាសស្មារតី (ជនវិកលចរិក) ក្រោមអធិបតីភាពឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
អគារមជ្ឈមណ្ឌលនេះ សាងសង់កម្ពស់ ២ជាន់ បណ្ដោយ ៤៦ម៉ែត្រ និងទទឹង ៩ម៉ែត្រ ដែលមានចំនួន ១០បន្ទប់ និងមានទីតាំងស្ថិតនៅភូមិបារគូ ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ការសាងសង់អគារនេះ គឺជាការចូលរួមចំណែករបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការរៀបចំឲ្យមានកន្លែងសម្រាប់ស្នាក់នៅដើម្បីទទួលបានការថែទាំ និងព្យាបាលជនវិបល្លាសស្មារតី ដែលសបញ្ជាក់អំពីការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំដ៏ឆ្នើម និងឈ្លាសវៃ៕