ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបាននាំយកអំណោយជូនដល់ក្រុមគ្រួសារអ្នកស្លាប់ក្នុងឧបទ្ទវហេតុរលំអគារកំពស់៧ជាន់ក្នុងព្រះសីហនុ
ថ្ងៃចេញផ្សាយ: Tuesday, June 25, 2019, 10:00 AM
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកក្រហមកម្ពុជា ជូនដល់ក្រុមគ្រួសារអ្នកស្លាប់(ដែលមានប្រភពនៅភ្នំពេញ)ក្នុងឧបទ្ទវហេតុរលំអគារកំពស់៧ជាន់ក្នុងព្រះសីហនុ អំណោយរួមមាន ថវិកាចំនួន ៥.០០០.០០០រៀលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកក្រហមកម្ពុជា និងថវិកាចំនួន ២.០០០.០០០រៀល អង្ករ២០០គីឡូក្រាម មី៥កេស ទឹកក្រូច៥កេស ត្រីខ៥យួរ ទឹកសុទ្ធ១០កេស ជូនដល់ក្រុមគ្រួសារសពដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ និងបានបន្តដំណើរទៅសួរសុខទុក្ខជនរងគ្រោះម្នាក់ទៀតដែលរងគ្រោះក្នុងហេតុការណ៍នោះផងដែរ ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ដោយឯកឧត្ដមប្រធានបានប្រគល់ជូននូវថវិកាចំនួន ២.០០០.០០០រៀល មី២កេស ទឹកក្រូច២កេស ត្រីខ២យួរ ទឹកសុទ្ធ២កេស ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញប្រគល់ជូនដល់ជនរងគ្រោះ(ដែលមានប្រភពនៅភ្នំពេញ)។