ប្រជុំស្ដីពីស្ថានភាពប្រព័ន្ធលូបង្ហូរទឹកនៅតំបន់សឡាផ្លូវលេខ៣៧១
ថ្ងៃចេញផ្សាយ: Tuesday, April 24, 2018, 1:58 PM
នារសៀលថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមេសាឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំស្ដីពីស្ថានភាពប្រព័ន្ធលូបង្ហូរទឹកនៅតំបន់សឡាផ្លូវលេខ៣៧១។
ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ទឹកភ្លៀងនៅតំបន់សឡា-ភូមិទ្រា ឯកឧត្តមប្រធានអង្គប្រជុំបានជំរុញអោយមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធត្រូវអនុវត្តការងារមួយនេះអោយមានប្រសិទ្ធភាពខ្ពស់
-ការងារស្ដារប្រឡាយដើមស្លែង និងប្រឡាយបារាំង
-បន្ថែមអណ្ដូងលូ និងត្រូវស្ដារលូតំបន់សឡា ( ផ្លូវ៣៧១ ផ្លូវ២០០៤ )
-ជំរុញការស្ដារប្រឡាយស្ទឹងមានជ័យ
-ជំរុញការងារសាងសង់ស្ថានីយ៍បូមទឹកលូប្រាំ។
បញ្ជាក់៖ ស្ថាបនាស្ថានីយ៍បូមទឹកលូ៥ នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលស្ថានីយ៍បូមទឹកនេះមានសមត្ថភាពបូម ៨ម៉ែត្រគូប ក្នុងមួយវិនាទី ស្មើនឹង ២៨៨០០ម៉ែត្រគូបក្នុង១ម៉ោង ។