ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ប្រជុំស្ដីពីការរៀបចំពិធីអបសាទរនៃការបញ្ចូល តំបន់...

ប្រជុំស្ដីពីការរៀបចំពិធីអបសាទរនៃការបញ្ចូល តំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្ដិបេតិកភណ្ឌពិភពលោក

ថ្ងៃចេញផ្សាយ: Thursday, July 13, 2017, 3:31 PM

នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រជុំស្ដីពីការរៀបចំពិធីអបសាទរនៃការបញ្ចូល តំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្ដិបេតិកភណ្ឌពិភពលោក។

19905339_769633676550720_7678906409069740449_n

ដើម្បីអបអរសាទរ តំបន់ប្រាសាទសំបូរព្រៃគុកដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ដោយ គណៈកម្មាការបេតិកភណ្ឌពិភពលោក (UNESCO) និងដើម្បីបង្ហាញពីមោទនាភាពជាតិ ក្នុងទិវាជាប្រវត្ដិសាស្ដ្រនៃប្រទេសកម្ពុជា ដោយបានបង្ហាញយ៉ាងច្បាស់ពីការអភិវឌ្ឍ សុខសន្ដិភាព ភាពសុខដុមរមនា និងការអភិរក្ស-អភិវឌ្ឍន៍នៃសម្បត្ដិវប្បធម៌ជាតិ។

19905154_769633643217390_3924284689804483160_n 

រដ្ឋបាលរាជធានីភ្នំពេញ មានភារកិច្ចក្នុងការរៀបចំពិធីអបអរសាទរដែលនឹងប្រព្រឹត្ដិទៅនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត។ រដ្ឋបាលរាជធានីភ្នំពេញ បានប្រជុំបែងចែកភារកិច្ចទៅតាមបណ្ដាខណ្ឌ មន្ទីរ អង្គភាព និងសមាសភាពពាក់ព័ន្ធលើការងារសន្ដិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ អនាម័យ និងការងារមួយចំនួនទៀត ដើម្បីឱ្យពិធីខាងលើទទួលជោគជ័យក្នុងស្មារតីមោទនភាពជាតិ និងដើម្បីអបអរសាទរព្រឹត្ដិការណ៍ជាប្រវត្ដិសាស្ដ្រនេះ។

បន្ថែមពីលើកិច្ចប្រជុំខាងលើ អង្គប្រជុំក៏បានប្រជុំពីការងារបតិសណ្ឋារកិច្ចចំពោះគណៈប្រតិភូជាន់ខ្ពស់ នៃអគ្គលេខាធិការបក្សកុំមុយនីស្ដវៀតណាមដែលនឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅថ្ងៃខាងមុខនេះផងដែរ។