ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានតាមខណ្ឌ  /  ប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា ...

ប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី២

ថ្ងៃចេញផ្សាយ: Wednesday, December 30, 2015, 11:11 AM

នៅម៉ោង ៨ៈ៣០នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥
រដ្ឋបាលសាលាខណ្ឌ៧មករា ប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី២ ក្រោមអធិបតីភាពលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ ៧មករា ដែលមានរបៀបវារះអង្គប្រជុំដូចខាងក្រោម៖
១- ឆ្លង និង អនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៨ (៣០-១១-២០១៥) របស់ក្រុមប្រឹក្សា ខណ្ឌ៧មករាអាណត្តិទី២។
២-ឆ្លង និង អនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី៣ (០៩-១២-២០១៥)របស់ក្រុមប្រឹក្សា ខណ្ឌ៧មករាអាណត្តិទី២។
៣-ពិនិត្យ និង អនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែ ធ្នូ ឆ្នាំ២០១៥ របស់រដ្ឋបាលខណ្ឌ៧មករា។
៤-ពិនិត្យ និង អនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ របស់រដ្ឋបាលខណ្ឌ៧មករា។
៥-ឆ្លង និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ៧មករាប្រចាំខែវិច្ឆិកា និង ខែធ្នូ ឆ្នាំ២០១៥។
៦-ពិនិត្យ និង អនុម័តសេចក្តីព្រាងរបាយការណ៍អនុវត្តកិច្ចលទ្ធកម្មឆ្នាំ២០១៥របស់រដ្ឋបាលខណ្ឌ៧មករា។
៧-ពិនិត្យ និង អនុម័តសេចក្តីព្រាងផែនការលទ្ធកម្មឆ្នាំ២០១៦របស់រដ្ឋបាលខណ្ឌ៧មករា។
៨-ពិនិត្យ និង អនុម័តសេចក្តីសំរេចស្តីពីការបែងចែកទួនាទី ភារកិច្ចនិងរបៀបរបបធ្វើការរបស់គណៈអភិបាលខណ្ឌ៧មករា។
៩-បញ្ហាផ្សេងៗ
នៅសាលប្រជុំសាលាខណ្ឌ ៧មករា ៕

68658_515185185328905_4931753510927397_n 1934472_515185171995573_3672886338955452880_n

943886_515185148662242_4443365155160048976_n