ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០០១ សហវ និងប្រកា...

ប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០០១ សហវ និងប្រកាសលេខ១៥៨៤ សវ.ប្រ.ក

ថ្ងៃចេញផ្សាយ: Tuesday, February 21, 2017, 10:20 AM

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០០១ សហវ ស្ដីពីការអនុវត្ដច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រកាសលេខ១៥៨៤ សវ.ប្រ.ក ស្ដីពីការបែងចែកចំណូលពន្ធលើអចលនទ្រព្យជូនរដ្ឋបាលខណ្ឌ និងសង្កាត់។

IMG_6359IMG_6358

ដើម្បីឱ្យការអនុវត្ដថវិកាប្រកបដោយភាពជឿទុកចិត្តបាន និងប្រព្រឹត្ដទៅដោយរលូន ជាពិសេសដើម្បីធានាការឆ្លើយតបទៅនឹងតម្រូវការសាច់ប្រាក់បានទាន់ពេលវេលា គ្រប់ក្រសួង ស្ថាប័ន និងមន្ទីរជំនាញរាជធានី-ខេត្ដ ជាម្ចាស់ការរៀបចំគម្រោងកម្មវិធីចំណូល-ចំណាយដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុវត្ដច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រព្រឹត្ដទៅប្រកបដោយតម្លាភាព គណនេយ្យភាព ភាពយុត្ដិធម៌ ប្រសិទ្ធភាព គុណភាព សមភាព ការសន្សំសំចៃ និងភាពទាន់ពេលវេលា។

បន្ថែមពីលើនេះ ប្រកាសលេខ១៥៨៤ ហវ.ប្រ.ក ស្ដីពីការបែងចែកចំណូលពន្ធលើអចលនទ្រព្យរដ្ឋបាលខណ្ឌ និងសង្កាត់ គឺតម្រូវឱ្យសង្កាត់ និងខណ្ឌទាំងអស់ក្នុងរាជធានី-ខេត្ត ត្រូវទទួលភារកិច្ចប្រមូលពន្ធអចលនទ្រព្យដោយទទួលបានការចែករំលែកលើការប្រមូលពន្ធអចលនទ្រព្យពីរាជធានី-ខេត្តនីមួយៗ។ ការអនុវត្តនូវការចែករំលែកលើការប្រមូលពន្ធអចលនទ្រព្យចំពោះសង្កាត់ និង ស្រុកខណ្ឌនេះ គឺជាការអនុវត្តគោលនយោបាយវិម្ឈការហិរញ្ញវត្ថុ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។