ប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ
ថ្ងៃចេញផ្សាយ: Monday, January 11, 2016, 3:18 PM
លោក អ៊ាង ស៊ីផាន អភិបាល នៃគណ:អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដើម្បីត្រួតពិនិត្យការអនុវត្តការងាររបស់គណបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងសង្កាត់ទាំង០៨ សំដៅពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណ: ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ។
ក្នុងឱកាសនោះ លោកអភិបាល បានចង្អុលបង្ហាញដល់កម្លាំងពាក់ព័ន្ធអោយយកចិត្តទុកដាក់ រៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងទិវាជ័យជនះ ៧មករា ដែលជាបុណ្យជាតិ នាពេលខាងមុខនេះ និងបន្តបង្រ្កាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង ហ្គេមបាញ់ត្រី មុខសញ្ញាបទល្មើសផ្សេងៗ ដើម្បីរក្សាស្ថេរភាពក្នុងមូលដ្ឋានខណ្ឌជូនប្រជាពលរដ្ឋអោយទទួលបានភាពកក់ក្តៅគ្រប់ពេលវេលា ។