ប្រកាសចូលកាន់តំណែងប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
ថ្ងៃចេញផ្សាយ: Tuesday, November 14, 2017, 12:06 PM
ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ_១៤វិច្ឆិកា២០១៧
ការផ្លាស់ប្តូរមន្ត្រីចូលនិវត្តន៍ តែងតាំងមន្ត្រីថ្មី គឺជាជីវភាពធម្មតារបស់មន្ត្រីរាជការ ស្របតាមច្បាប់លក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ដើម្បីរក្សាបាននូវនិរន្តរភាពការងារ និងការបម្រើសេវាជូនប្រជាពលរដ្ឋ។ នារសៀលថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបានរាជធានីភំ្នពេញ និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភំ្នពេញ។
គួរបញ្ជាក់ថា លោក សន សុផល ជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ដែលបានសម្រួលផ្ទេរភារកិច្ចថ្មី ហើយលោកស្រី មុំ ចាន់ដានី ជាអនុប្រធានមន្ទីរ នឹងត្រូវចូលកាន់តំណែងជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញថ្មី៕