បទបាឋកថាស្ដីពី រចនាសម្ព័ន្ធចាត់តាំងតួនាទី និងភារកិច្ច នៃរដ្ឋបាលរាជធានីភ្នំពេញ
ថ្ងៃចេញផ្សាយ: Thursday, July 25, 2019, 11:05 AM
នាព្រឹកថ្ងៃព្រហស្បតិ៍ ០៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសំណោះសំណាល និងផ្ដល់បទបាឋកថាស្ដីពី ” រចនាសម្ព័ន្ធចាត់តាំងតួនាទី និងភារកិច្ច នៃរដ្ឋបាលរាជធានីភ្នំពេញ និងបទពិសោធន៍ល្អៗ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់នាយទាហាន និងនិស្សិតនាយទាហានសកម្ម នៅសាលានាយទាហានសកម្ម ស្ថិតនៅភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។