ធុងសម្រាមចល័ត ដែលនឹងត្រូវដាក់ឱ្យនៅតាមសួនសាធារណៈ
ថ្ងៃចេញផ្សាយ: Monday, January 18, 2016, 3:54 PM
បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនឹងបានឃើញឆាប់ៗនេះនូវធុងសម្រាមចល័ត ដែលនឹងត្រូវដាក់ឲ្យភ្នាក់ងារសាលារាជធានីអនុវត្តការសម្អាតប្រមូលសម្រាមតាមសួនសាធារណៈ ហើយពួកគាត់ក៏មានវិក័យប័ត្រជាប់នឹងខ្លួនដើម្បីផាកពិន័យដល់អ្នកចោលសម្រាមពាសវាលពាសកាលក្រៅធុងផងដែរ។ នេះនឹងជាការសាកល្បងមុនគេនៅតាមសួនច្បារវិមានឯករាជ្យ សួនមុខវាំង មាត់ទន្លេ និងវត្តភ្នំ។ ភ្នាក់ងារដែលនឹងធ្វើកិច្ចការនេះ យើងនឹងជ្រើសរើសពីបុគ្គលិកអង្គភាពសួនច្បារ ហើយក៏នឹងផ្តល់ឱកាសដល់បងប្អូនឥតទីពឹងពីមជ្ឍមណ្ឌលសង្គមកិច្ចព្រៃស្ពឺផងដែរ។