ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ទិវាអន្តរជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ថ្ងៃ​ទី...

ទិវាអន្តរជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ថ្ងៃ​ទី២៦ ខែមិថុនា ឆ្នាំ​២០១៩

ថ្ងៃចេញផ្សាយ: Wednesday, June 26, 2019, 10:13 AM

នា​ព្រឹក​ថ្ងៃ​ពុធ ០៩រោច ខែជេស្ឋ ឆ្នាំ​កុរ ឯកស័ក​ព.ស២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អបអរសាទរទិវាអន្តរជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ថ្ងៃ​ទី២៦ ខែមិថុនា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ ក្រោម​អធិបតី​ភាពសម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់សម្ដេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

65211645_1201126430068107_3335571958279438336_o 65271250_1201127190068031_51229699891789824_o (1)

– ត្រូវ​និយាយថាទេ ចំពោះ​គ្រឿង​ញៀន​
– រួមគ្នា​បង្ការ និង​ព្យាបាល​បញ្ហា​គ្រឿង​ញៀន
– ចូលរួម​លុប​បំបាត់​គ្រឿង​ញៀន ដើម្បី​អនាគត​កូនចៅ​យើង
– ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ជីវិត និង​សហគមន៍​យើង​គ្មាន​គ្រឿង​ញៀន​៕