ថ្ងៃ០៤ មករា ឆ្នាំ២០១៨ ជាថ្ងៃបើកយុទ្ធនាការស្ដារលូ៤ខណ្ឌក្នុងរាជធានីភ្នំពេញ
ថ្ងៃចេញផ្សាយ: Tuesday, January 02, 2018, 1:19 PM
ថ្ងៃ០៤ មករា ឆ្នាំ២០១៨ ជាថ្ងៃបើកយុទ្ធនាការស្ដារលូ៤ខណ្ឌក្នុងរាជធានីភ្នំពេញ
នារសៀលថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញបានបើកអង្គប្រជុំស្ដីពីការដំណើរការការងារស្ដារបណ្ដាញលូ និងការតភ្ជាប់បណ្ដាញលូក្នុងខណ្ឌទាំង៤ ( ចំការមន ទួលគោក ៧មករា ដូនពេញ ) ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ឯកឧត្តមប្រធាននៃអង្គប្រជុំបានសម្រេចឯកភាពយកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះតទៅ ជាថ្ងៃបើកយុទ្ធនាការនៃការស្ដារបណ្ដាញលូ និងការតភ្ជាប់បណ្ដាញលូទាំងអស់អោយក្លាយទៅជាប្រព័ន្ធសសៃរឈាម សស្រាក់សស្រាំ មឺុងម៉ាត់ម៉ត់ចត់ និងទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការការងារនេះ។