ដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងបារីស ប្រទេសបារាំង
ថ្ងៃចេញផ្សាយ: Tuesday, November 03, 2015, 3:41 PM
បន្ទាប់ពីបានធ្វើដំណើរអស់រយៈពេលជាង ១៧ម៉ោង តាមជើងយន្ដហោះ
ភ្នំពេញ-បាងកក, បាងកក-បារីស គណៈប្រតិភូសាលារាជធានីភ្នំពេញដឹកនាំ
ដោយ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ
រួមដំណើរដោយឯកឧត្តម អភិបាលរង និងមន្ត្រីជាន់ខ្ពស់របស់សាលារាជធានី
ភ្នំពេញ បានអញ្ជើញដល់ព្រលាយន្ដហោះអន្ដរជាតិ Roissy Charles de Gaulle នៃទីក្រុង
បារីស ប្រទេសបារាំង ហើយបាននឹងកំពុងស្នាក់នៅសណ្ឋាគារ Hyatt Regency Paris Etoile ។
ដំណើរទសន្សកិច្ចផ្លូវការរបស់គណៈប្រតិភូសាលារាជធានីភ្នំពេញនៅ
ប្រទេសបារាំង និងប្រទេស ទុយនឹស៊ី នេះ មានរយៈពេល ១១ថ្ងៃ គឺចាប់ពី
ថ្ងៃទី ០១ ខែតុលា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៥ ។ គូសបញ្ជាក់ផងដែរថា
នៅថ្ងៃច័ន្ទ ទី០៥ ខែតុលា ខាងមុខនេះ គណៈប្រតិភូសាលារាជធានីភ្នំពេញ
នឹងអញ្ចើញចូលជួបសម្ដែងការគួរសមជាមួយ លោកជំទាវ ANNE HIDALGO
អភិបាលក្រុងបារីស, អញ្ជើញជួបពិភាក្សាការងារជាមួយទីភ្នាក់ងារ
នគរូបនីយកម្ម និងរៀបចំក្រុងបារីស (APUR) និងអញ្ចើញជួបពិភាក្សាការងារ
ជាមួយទីចាត់ការគមនាគមន៍ និងដឹកជញ្ជូន ទីក្រុងបារីស ៕