ជំនួបសម្តែងការគួសមជាមួយគណៈប្រតិភូ រដ្ឋធានីវៀងច័ន្ទ
ថ្ងៃចេញផ្សាយ: Friday, December 25, 2015, 10:20 AM
នៅល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្តែងការគួរសមជាមួយ ប្រតិភូរដ្ឋរដ្ឋធានីវៀងច័ន្ទ ដឹកនាំដោយ ឯកឧត្តម Somvandy NATHAVONG អភិបាលរងរដ្ឋធានីវៀងច័ន្ទ ។ ក្នុងជំនួបនេះ បានប្រព្រឹត្តទៅប្រកបដោយសេចក្តីសោមនស្សរីករាយជាមួយគ្នា នឹងគ្នា ដែលប្រតិភូទាំងពីរលើកឡើងពីការរីកចម្រើន សភាពការណ៍បច្ចុប្បន្ន សន្តិសុខសណ្តាប់ធ្នាប់ ការអភិវឌ្ឍន៍នានានៅក្នុងប្រទេស និងផ្តោតសំខាន់លើ ទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់យាង ទៅបំពេញ នៅសាធារណ:រដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ កន្លងមកថ្មីៗនេះដែលបង្ហាញពីទំនាក់ទំនងយ៉ាងស្អិតរមួត រវាងសាធារណ:រដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ និងព្រះរាជណាចក្រកម្ពុជា ក៏ដូចជារដ្ឋធានីវៀងច័ន្ទ និងរាជធានីភ្នំពេញ ។
ជាចុងក្រោយ ប្រតិភូក៏បានជូនវត្ថុអនុស្សាវរីយ៍ទៅវិញទៅមកផងដែរ។