ចុះពិនិត្យ និងពិគ្រោះយោបលនៅសហគមន៍សំរោងមានជ័យ
ថ្ងៃចេញផ្សាយ: Tuesday, May 16, 2017, 3:48 PM
ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម អៀង អូននី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានបន្តដឹកនាំអាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ ចុះពិនិត្យ និងពិគ្រោះយោបលនៅសហគមន៍សំរោងមានជ័យ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានប្រជាពលរដ្ឋរស់នៅ ១៩៩គ្រួសារ ដែលពួកគាត់តាំងទី លំនៅលើប្រឡាយសាធារណៈ។ សាលារាជធានីភ្នំពេញបានរៀបចំដោយស្រាយយកចេញពីប្រឡាយដោយអោយរស់លើទីតាំងដែលសាលារាជធានីបានបែងចែកអោយព្រោះថាយើងមិនអាចអោយពួក គាត់រស់នៅលើប្រឡាយសាធារណៈទៀតឡើយដែលវាជាបញ្ហាប្រឈមនានាដូចជា៖ការរំយកដីប្រឡាយមានសម្រាមមិនអាចធ្វើការស្តារប្រឡាយបានស្ទះចរន្តទឹកហូរ។ ដើម្បីធ្វើអោយជីវភាពគ្រួសារពួកគាត់អោយមានភាពល្អប្រសើរឡើងយើងបានសហការជាមួយអង្គការដៃគូក្នុងការដោះស្រាយជូនជាជំហានៗហើយសាលារាជធានីភ្នំពេញ បានគិតគូទៅលើសេវាតម្រូវការដូចជា៖ ទឹក ភ្លើង អនាម័យបរិស្ថាន សម្រាម ប្រព័ន្ធលូជាដើម។