ចុះពិនិត្យទីតាំងសួនកុមារវត្តភ្នំ វត្តភ្នំ សួនច្បារមុខវត្តបទុមវតី និងសួនដអរិយក្សត្រ
ថ្ងៃចេញផ្សាយ: Friday, January 20, 2017, 6:09 PM
ចុះពិនិត្យទីតាំងសួនកុមារវត្តភ្នំ វត្តភ្នំ សួនច្បារមុខវត្តបទុមវតី និងសួនដអរិយក្សត្រ
នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងសួនកុមារវត្តភ្នំ វត្តភ្នំ សួនច្បារមុខវត្តបទុមវតី និងសួនដអរិយក្សត្រ ដើម្បីធ្វើការកែសម្រួល និងរៀបចំឱ្យបានល្អប្រសើរ។ ទីតាំងសួនកុមារវត្តភ្នំ នឹងត្រូវរៀបចំឡើងវិញឱ្យមានការដាក់លក់វត្ថុអនុស្សាវរីយ៍ផ្សេងៗ និងរៀបចំឱ្យបានត្រឹមត្រូវទាំងទីតាំងកុមារលេង ទាំងទីតាំងចំណត និងទីតាំងលក់ដូរជុំវិញសួននេះជាដើម។ ចំណែក វត្តភ្នំនំនឹងរៀបចំបើកច្រកមួយទៀតនៅខាងផ្លូវស្ថានទូតអាមេរិច សម្រាប់អ្នកថ្មើរជើងចេញចូល និងម្យ៉ាងទៀតនឹងបន្ថែមបន្ទប់ទឹកមួយកន្លែងទៀតផងដែរនៅខាងក្រោយព្រះវិហារ។ ចំពោះទីតាំងសួនច្បារមុខវត្តបទុមវតី និងសួនដអរិយក្សត្រ នឹងរៀបចំ និងកំណត់ទីតាំងអ្នកលក់ដូរឱ្យបានច្បាស់លាស់៕