ចុះត្រួតពិនិត្យការដ្ឋាននានាតាមបណ្ដោយផ្លូវជាតិលេខ៥ ផ្លូវទំនប់កប់ស្រូវ និងផ្លូវជាតិលេខ៤
ថ្ងៃចេញផ្សាយ: Wednesday, February 15, 2017, 12:42 PM
នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ ធចុះត្រួតពិនិត្យការដ្ឋាន នានាតាម បណ្ដោយផ្លូវជាតិលេខ៥ ផ្លូវទំនប់កប់ស្រូវ និងផ្លូវជាតិលេខ៤។ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនកំពុងអភិវឌ្ឍន៍យ៉ាងមមាញឹក ដើម្បីដោះស្រាយបញ្ហាចរាចរណ៍ និងបំពេញតម្រូវការជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ ដើម្បីធានាឱ្យបានការស្ថាបនាត្រឹមត្រូវតាមគម្រោង និងផែនការ ឯកឧត្តមអភិបាលបានដឹកនាំ ក្រុមការងារចុះពិនិត្យការដ្ឋានមួយចំនួនដូចខាងក្រោម៖ -ពិនិត្យការដ្ឋានសួនច្បារទីលានប្រជាធិបតីថ្មី សួនឬស្សីកែវសូគីមិច -ពិនិត្យការដ្ឋានស្ថាបនា និងជួសជុលផ្លូវជាតិលេខ៥ ពីសួនសូគីមិច ដល់ស្ពានព្រែកព្នៅ -ពិនិត្យការដ្ឋានផ្លូវ និងស្ពានផ្លូវទំនប់កប់ស្រូវជំហានទី២ -ពិនិត្យការស្ថាបនាផ្លូវ និងស្ពានឡុងឈិន -ពិនិត្យការដ្ឋានសាងសង់ស្ពានថ្មើរជើងជម្ពូវ័ន្ត និងការដ្ឋានពង្រីកផ្លូវជាតិលេខ៤ ចំណុចជម្ពូវ័ន្ត៕